ឥរិយាបថស្ថាប័ន

Eng. organizational behavior
Fr. comportement organizationnel

វិស័យមួយនៃការសិក្សា ដោយអង្កេតលើផលប៉ះពាល់ ដែលកើតចេញពីឥរិយាបថរបស់បុគ្គលម្នាក់ៗ ក្រុមនីមួយៗ និង រចនាសម្ព័ន្ធនានានៅក្នុងស្ថាប័នមួយ។ វិស័យនៃការសិក្សានេះជាប់ពាក់ព័ន្ធជាមួយមុខវិជ្ជាជាច្រើន រួមមាន សង្គមវិទ្យា ចិត្តវិទ្យា ទំនាក់ទំនង
ការគ្រប់គ្រង ទ្រឹស្តីស្ថាប័ន និង ធនធានមនុស្សវិទ្យា។ លើសពីនេះទៀត វាក៏អាចសំដៅទៅរកស្ថាប័នវិទ្យា ឬវិទ្យាសាស្ត្រស្ថាប័នទៀតផង។ ឥរិយាបថស្ថាប័នមានឬសគល់នៅក្នុងចិត្តវិទ្យាឧស្សាហកម្ម​ និងចិត្តវិទ្យាស្ថាប័ន។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំ ដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ