អ្នកស្រាវជ្រាវ

Eng. Researcher

សំដៅដល់ជា អ្នកជំនាញអាជីព ដែលផ្តល់ទស្សនទាន ឬបង្កើតចំណេះដឹងថ្មី ផលិតផលថ្មី យន្តការថ្មី វិធីសាស្រ្តថ្មី និងប្រព័ន្ធថ្មី និងអ្នកដែលចូលរួមចាត់ចែងគម្រោងនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលពាក់ព័ន្ធ។ ពួកគាត់ជាអ្នកវិទ្យាសាស្រ្ត វិស្វករ និងគ្រូបង្រៀន ត្រូវបានរាប់បញ្ចូលជាអ្នកស្រាវជ្រាវផងដែរ ចំពោះអ្នកគ្រប់គ្រង និងអភិបាលរដ្ឋបាល ដែលចូលរួមការរៀបចំផែនការ និងការគ្រប់គ្រងផ្នែក
វិទ្យាសាស្រ្ត និងបច្ចេកទេសនៃការងាររបស់អ្នកស្រាវជ្រាវ។ ជាធម្មតាឋានៈ របស់គាត់ស្មើឬខ្ពស់ជាងអ្នកស្រាវជ្រាវ ហើយជារឿយៗ គាត់គឺជាអតីតអ្នកស្រាវជ្រាវ ឬបច្ចុប្បន្នជា
អ្នកស្រាវជ្រាវក្រៅម៉ោង។ មិនត្រូវរាប់បញ្ចូលជាអ្នកស្រាវជ្រាវទេចំពោះអ្នកគ្រប់គ្រង និងនាយកទាំងឡាយណា ដែលជាប់ពាក់ព័ន្ធជាសំខាន់ជាមួយនឹងការងារថវិកា និងធនធានមនុស្សជាងការគ្រប់គ្រង ឬការងារស្នូលរបស់គម្រោងការស្រាវជ្រាវ និងអភិវឌ្ឍន៍ (រាប់បញ្ចូលនៅក្នុងផ្នែក “បុគ្គលិកដទៃទៀតដែលគាំទ្រដោយផ្ទាល់ដល់ R&D)។ នៅក្នុងវិស័យអប់រំជាន់ខ្ពស់ អ្នកស្រាវជ្រាវមានដូចខាងក្រោម៖

ក) បុគ្គលិកសិក្សាដែលចូលរួម និងចាត់ចែងការស្រាវជ្រាវ។

ខ) និស្សិតកម្រិតអនុបណ្ឌិត ឬបណ្ឌិតជាជំនួយការការងារស្រាវជ្រាវ។

គ) និស្សិតកំពុងសិក្សាកម្រិតក្រោយបណ្ឌិតទាំងអស់ ដែលស្ថាប័នបានប្រគល់ភារកិច្ចស្រាវជ្រាវជូន។

ដកស្រង់ចេញពី គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ