អ្នកចូលហ៊ុន
សំដៅដល់ បុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល។ សម្រាប់ គោលដៅនៃពន្ធនេះ នីតិបុគ្គលណាមួយ ទោះបី មិនមែនជាក្រុមហ៊ុនមូលធនក្ដី ត្រូវចាត់ទុកដូចជាក្រុមហ៊ុនមូលធន ហើយបុគ្គលដែលមានចំណែកភាគកម្ម នៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល ឬក៏បុគ្គលអាចបានទទួលប្រាក់ចំណូលក្នុងឋានៈជាអ្នកបានចូលរួម ក្នុងនីតិបុគ្គលនោះត្រូវចាត់ទុកថាជា អ្នកចូលហ៊ុនរបស់នីតិបុគ្គលដែរ។
ដកស្រង់ចេញពី ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ