អ៊ីសូតូបលោកធាតុ
Eng. Cosmogenic radioisotopes
អ៊ីសូតូបកម្រ ដែលត្រូវបានបង្កើតឡើងនៅពេលរស្មីថាមពលលោកធាតុកម្រិតខ្ពស់ មានអន្តរកម្មជាមួយណ្វៃយ៉ូនៃអាតូម ដែលមាននៅកន្លែងដើមតាមធម្មជាតិ។
អ៊ីសូតូបលោកធាតុត្រូវបានប្រើជាញឹកញាប់សម្រាប់ចង្អុលបង្ហាញសកម្មភាព ម៉ាញេទិករបស់ព្រះអាទិត្យ (អាចកាត់បន្ថយរស្មីលោកធាតុ) ឬជាសារធាតុកម្រដែល បញ្ជូនក្នុងបរិយាកាស។ អ៊ីសូតូបលោកធាតុក៏ត្រូវបានហៅថាណ្វៃយ៉ូលោកធាតុ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ