អ៊ីដ្រូភ្លុយអរ៉ូកាបួ
Eng. Hydrofluorocarbons (HFCs)
ឧស្ម័នផ្ទះកញ្ចក់មួយប្រភេទក្នុងចំណោមឧស្ម័ន ផ្ទះកញ្ចក់ ឬក្រុមឧស្ម័នផ្ទះកញ្ចក់ទាំង៦ ដែលនឹងត្រូវទប់ស្កាត់ដូចមានចែងក្នុងពិធីសារក្យូតូ។ អ៊ីដ្រូភ្លុយអរ៉ូកាបួត្រូវបានផលិតជាលក្ខណៈពាណិជ្ជកម្ម ដើម្បីជំនួស ក្លរ៉ូភ្លុយអ រ៉ូកាបួ (CFCs)។ អ៊ីដ្រូភ្លុយអរ៉ូកាបួត្រូវបានប្រើប្រាស់ ភាគច្រើនសម្រាប់សីតកម្ម (refrigeration) និងការផលិតអង្គធាតុអឌ្ឍចម្លង ( សឺមីកុងឌុចទ័រ ) ។ សក្ដានុពលកម្ដៅសកលរបស់វា គឺចាប់ពី ១៣០០ ទៅ ១១៧០០។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ