អូសូន

Eng. Ozone (03)

ទម្រង់អុកស៊ីសែនបីអាតូម (O3) ដែលជា
សមាសធាតុឧស្ម័ននៃបរិយាកាស។ នៅក្នុងមណ្ឌលអាកាសរចល់ វាកើតឡើងតាមរយៈប្រតិកម្មផូតូគីមីជាមួយនឹងឧស្ម័ន នានាកើតចេញពីសកម្មភាពមនុស្ស ( អ័ព្ទ ) ។ អូសូនក្នុងមណ្ឌលអាកាសរចល់មាន នាទីជាឧស្ម័នផ្ទះកញ្ចក់។ ក្នុងមណ្ឌលអាកាសស្ងប់អូសូនកើតចេញពីអន្តរកម្ម រវាងកាំ រស្មីស្វាយអុលត្រាពីព្រះអាទិត្យ និងម៉ូលេគុលអុកស៊ីសែន(O2)។

នៅក្នុងមណ្ឌលអាកាសស្ងប់អូសូនមាននាទីចម្បង ក្នុងការធ្វើឱ្យមានតុល្យភាពរំភាយកាំរស្មី ក្នុងមណ្ឌលអាកាសស្ងប់។ អូសូនមានកំហាប់ខ្ពស់បំផុតនៅក្នុងស្រទាប់អូសូន។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ