អាអេរ៉ូសូល
Eng. Aerosol
ក្រុមចុណ្ណភាគរឹងឬរាវនៅក្នុងខ្យល់ មានទំហំពី០,០១ទៅ១០មីក្រូម៉ែត្រ ដែលអណ្ដែត
វិលវល់ក្នុងបរិយាកាសជាច្រើនម៉ោង។ អាអេរ៉ូសូល អាចកើតមានឡើងដោយ ធម្មជាតិ ឬដោយសារសកម្មភាពមនុស្ស។ អាអេរ៉ូសូលអាចមានឥទ្ធិពលមកលើ អាកាសធាតុតាមទម្រង់ច្រើនយ៉ាងដូចជា តាមរយៈការពង្រាយនិងការស្រូបយក រំភាយរស្មីដោយផ្ទាល់និងដោយប្រយោល តាមរយៈការដើរតួជា ស្នូលកំណកពពក ឬការផ្លាស់ប្តូរលក្ខណៈអុបទិក និងអាយុកាលរបស់ពពក។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ