អាទិទេពវិចារណញ្ញាណនិយម/ អាទិទេពនិយម

Eng. deism
Fr. déisme (m.)

ជំនឿលើ អត្ថិភាពរបស់អាទិទេពដោយផ្អែកលើ វិចារណញ្ញាណ និងធម្មជាតិតែប៉ុណ្ណោះ ហើយ អះអាងថា អាទិទេពបង្កើតចក្រវាល និងទុកឱ្យវាប្រព្រឹត្តទៅដោយខ្លួនឯង ដោយមិនមានឥទ្ធិពលមកលើជីវិត បាតុភូតធម្មជាតិ និង ការបង្ហាញបែបអធិធម្មជាតិទេ។

ឧ. អាទិទេពវិចារណញ្ញាណនិយមមានឥទ្ធិពល ជាពិសេសនៅក្នុងសតវត្សរ៍ទី១៧ និងទី១៨ នៃគ្រិស្តសករាជ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​