អាតូមនិយម
Eng. atomism
Fr. atomisme (m.)
១-ទ្រឹស្តីបុរាណរបស់ដេម៉ូគ្រីត (Democrite/ Democritus) អេពីគួ (Epicure/ Epicurus) និងលុយក្រែស(Lucréce/Lucrectius) ដែលថា ចុណ្ណភាគសុទ្ធល្អិតបំផុត មិនអាចបំបែកតទៅទៀតបាន និងមិនអាចបំផ្លាញបាន គឺជាសមាសភាពមូលដ្ឋាននៃចក្រវាលទាំងមូល។
២-ទ្រឹស្តីដែលថា ស្ថាប័ន តម្លៃ និងលំនាំសង្គមកើតឡើងពីអំពើនិងប្រយោជន៍របស់បុគ្គល
ម្នាក់ៗ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ