អាជ្ញានិយម
Eng. authoritarianism
Fr. autoritarisme (m.)
ទស្សនៈនយោបាយមួយ ដែលយល់ថា ប្រជាពលរដ្ឋត្រូវតែគោរពអាជ្ញាធរជាដាច់ខាត ដោយមិនអនុញ្ញាតឱ្យសួរដេញដោលឡើយ។ ក្នុងការប្រតិបត្តិ នៅក្នុងប្រព័ន្ធនយោបាយផ្តាច់ការមួយ រដ្ឋាភិបាលមានអំណាចឥតព្រំដែន និងខ្វះការបង្គាប់បញ្ជាត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ អាជ្ញាធរអាចសម្រេចចិត្ត ដោយមិនចាំបាច់ពិគ្រោះយោបល់ ឬចរចាជាមួយអ្នកដែលទទួល ផលប៉ះពាល់ពីការអនុវត្តសេចក្តីសម្រេចចិត្តនោះឡើយ។ សង្គមបែបនេះត្រូវបានគ្រប់គ្រង ដោយមនុស្សម្នាក់ ឬមនុស្សមួយក្រុមជាជាងដោយច្បាប់។ (ពាក្យនេះ គេប្រើក្នុងបរិបទទស្សនវិជ្ជានយោបាយ)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ