អាងបង្ខាំង
Eng.Reservoir
សមាសភាគមួយនៃប្រព័ន្ធអាកាសធាតុក្រៅពីបរិយាកាស ដែលមានសមត្ថភាពស្តុកទុកប្រមូលផ្ដុំ ឬបញ្ចេញសារធាតុដែលពាក់ព័ន្ធ ដូចជា កាបូន ឧស្ម័នផ្ទះកញ្ចក់ប្រភេទមួយណា ឬបុរេករប្រភេទណាមួយ។
ឧទាហរណ៍មហាសមុទ្រដី និងព្រៃឈើ គឺជាអាងបង្ខាំងនៃសារធាតុនានាដែលមានជាអាទិ៍ កាបូន។
អាង ( Pool ) មានន័យសមមូលគ្នានឹងអាងបង្ខាំង។ ប៉ុន្តែ ទូទៅ អាងរួមបញ្ចូលទាំង បរិយាកាស។ បរិមាណច្បាស់លាស់ នៃសារធាតុពាក់ព័ន្ធក្នុងអាងបង្ខាំងក្នុងពេលវេលាជាក់លាក់ណាមួយហៅថា បង្ខាំង (stock)។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ