អស្តិទស្សនវិជ្ជា

Eng. metaphilosophy
Fr. métaphilosophie (f.)

ទស្សនវិជ្ជា ដែលសិក្សាអំពីទស្សនវិជ្ជាខ្លួនឯង ពោលគឺសិក្សាពីធម្មជាតិ វិធី គោលបំណង ស្វ័យភាព សត្យានុម័តភាព និងសំណួររបស់ទស្សនវិជ្ជា ព្រមទាំងទំនាក់ទំនងរវាងទស្សនវិជ្ជានិងមុខវិជ្ជាដទៃទៀត។

អស្តិទស្សនវិជ្ជាជា បច្ចេកសព្ទមួយបង្ហាញដោយទស្សនវិទូ ឡាសេរ៉ូវីត (Lazerowitz, ១៩០៧-១៩៨៧) ជនជាតិប៉ូឡូញ សញ្ជាតិអាម៉េរិក។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​