អសារនិយម
Eng. nihilism
Fr. nihilisme (m.)
១-ទស្សនៈដែលយល់ថា ជំនឿ និងតម្លៃជាប្រពៃណីគ្មានហេតុផល និងថាជាអត្ថិភាពគ្មានន័យនិងគ្មានប្រយោជន៍។
២-ទស្សនៈ ដែលបដិសេធនូវមូលដ្ឋានសត្យានុម័តិនានានៃសច្ចភាព ជាពិសេស សច្ចភាពខាងសីលធម៌។
៣-ទស្សនៈដែលជឿថា គ្រប់អង្គការសាសនានិងនយោបាយ អាក្រក់ណាស់ ឬជាប្រព័ន្ធគំនិតមួយដែលថា គ្មានគោលការណ៍ ឬជំនឿណាដែលមានន័យ ឬអាចជាការណ៍ពិតបានទេ។
ឧទាហរណ៍៖ ពួកអសារនិយមខាងសីលធម៌យល់ថា សីលធម៌គ្មានអត្ថិភាពពីធម្មជាតិទេ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ