អភិប្រាយវិជ្ជា

Eng. hermeneutics
Fr. herméneutiques (f.)

ការសិក្សាអំពីទ្រឹស្តី និងវិធីសាស្រ្តដែលនិយាយពីការបកស្រាយនិងការយល់ដឹងអំពីអត្ថបទ។
អភិបា្រយវិជ្ជាចែកចេញជាពីរ គឺ ទីមួយ ជាវិទ្យាសាស្រ្ត និងវិធីសាស្រ្តស្តីពីការបកស្រាយបែបវិទ្យាសាស្រ្តនូវអត្ថបទនានាតាមរយៈសំណេរ ជាពិសេសគម្ពីរសាសនា គតិបណ្ឌិតនៅក្នុងអក្សរសាស្រ្ត អត្ថបទទស្សនវិជ្ជា ជាដើម។ ទីពីរ ជាទេវវិជ្ជាស្តីពីបញ្ញត្តិសាសនាដែល ជាមែកធាងនៃទេវវិជ្ជា ហើយដែលទាក់ទងនឹង ការពន្យល់ឬ ការបកស្រាយតាមរយៈពាក្យ សម្តីនូវបញ្ញត្តិ ទ្រឹស្តី និង គោលការណ៍ខាងសាសនានិងទស្សនវិជ្ជា។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​