អភិបាលបណ្តោះអាសន្ន

Eng: Administrator

សំដៅដល់បុគ្គល ដែលត្រូវបានតែងតាំងដោយអគ្គនាយកនៃ គ.ម.ក. ឬតាមការស្នើសុំពីក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ដែលមានបញ្ហាហិរញ្ញវត្ថុ ដើម្បីវាយតម្លៃលទ្ធភាពអាចធ្វើបុននីតិសម្បទាក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ និងជា បុគ្គលដែលទទួលបានសិទ្ធិអំណាចក្នុងការគ្រប់គ្រងធុរកិច្ច និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ឬភារកិច្ចផ្សេងទៀត ដែលមានចែងក្នុងអនុក្រឹត្យនេះ។

ដកស្រង់ចេញពីអនុក្រឹត្យ ស្តីពីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ