អព្ភន្តរញ្ញាណនិយម

Eng. intuitionism
Fr. intuitionnisme (m.)

តាមន័យទស្សនវិជ្ជា៖ លទ្ធិមួយដែលអះអាងថាពុទ្ធិពិតគឺពុទ្ធិដែលកើតពីអព្ភន្តរញ្ញាណ។

ឧ. ពួកអព្ភន្តរញ្ញាណនិយមជាក្រុមដែលយល់ថា ពុទ្ធិដែលកើតពីអារម្មណ៍ គឺជាការណ៍ពិត។

តាមន័យសីលវិជ្ជា៖ លទ្ធិមួយដែលអះអាងថាពុទ្ធិស្តីពីកុសលឬកាតព្វកិច្ច និងគោលការណ៍នានាដែលគ្រប់គ្រងពួកវា គេអាចយល់ដឹងតាមរយៈអព្ភន្តរញ្ញាណ។

ឧ. អ្នកអព្ភន្តរញ្ញាណនិយមជាក្រុមដែលយល់ថាអំពើកុសល ឬកាតព្វកិច្ចមនុស្ស ម្នាក់ៗយល់ដឹងបានតាមរយៈអព្ភន្តរញ្ញាណរៀងៗខ្លួន។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​