អព្ភន្តរញ្ញាណ
Eng. intuition
Fr. intuition (f.)
លទ្ធភាពនៃការយល់ដឹង ឬដឹងអ្វីមួយភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់ការគិត ការពិចារណា ឬ ការពិសោធ។
ឧ. ការយល់ដឹងពីសោភណភាពនៃអ្វីមួយរបស់ នរណាម្នាក់ដោយអព្ភន្តរញ្ញាណ ឬឃើញភ្លាមស្រឡាញ់ភ្លែត គឺជាការស្រឡាញ់បែប
អព្ភន្តរញ្ញាណ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ