អន្តរាយ

Eng. harm
Fr. mal (m.)

បញ្ញត្តិស្មុគស្មាញ ដែលករណីសំខាន់របស់វា រួមមាន របួសស្នាមធ្ងន់ខាងរាងកាយ ផ្លូវចិត្ត ឬការខូចខាតផលប្រយោជន៍សំខាន់ និងស្របច្បាប់របស់នរណាម្នាក់។ អន្តរាយ មានន័យបង្កប់មួយចំនួននៅក្នុងទង្វើរបស់មនុស្ស ដូច្នេះក្នុងករណីដែលមនុស្សម្នាក់ ធ្វើឱ្យឈឺចាប់ខ្លួនឯងរយៈពេលខ្លី។ ឧទាហរណ៍៖ ការជំពប់ជើង មិនមែនជាអន្តរាយឡើយ។ គោលការណ៍ ហេតុផលមួយក្នុងចំណោមហេតុផលចម្បងៗ ដែលអាចទទួលយកបានចំពោះការទប់ស្កាត់ខាងផ្លូវច្បាប់ និងតាមសីលធម៌ គឺជាការបង្ការមិនឱ្យមានអន្តរាយដល់អ្នកដទៃនោះ វានៅតែសំខាន់ចំពោះការកំណត់ព្រំដែននៃបញ្ញត្តិនេះ។ ករណីមួយចំនួននៅមានការខ្វែងគំនិតគ្នាចំពោះការចាត់ទុកថា តើវាស្ថិតនៅក្នុងប្រភេទនៃអន្តរាយដែរឬទេ រួមមាន ការបង្កឱ្យមានអផាសុកភាព ការជេរ ការឆាឆៅ និង
ការប្រមាថ។

ឧ. ការបើកបរលឿនអាចបង្កអន្តរាយដល់ អ្នកដទៃ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​