អន្តរកម្មនិយម
Eng. interactionism
Fr. interactionnisme (m.)
ទស្សនៈរបស់ពួកទ្វិកនិយមដែលអះអាងថា ថ្វីបើចិត្ត និងកាយជាសារធាតុពីរដាច់ដោយឡែកពីគ្នាក៏ដោយ ក៏វាជះឥទ្ធិពលលើគ្នាទៅវិញទៅមកតាមទំនាក់ទំនងហេតុផល។ ចិត្តនិងកាយជាធាតុពីរឯករាជ្យពីគ្នា ប៉ុន្តែ នៅក្នុងជីវិតទាំងមូល កាយនិងចិត្តមានអន្តរកម្មជាមួយគ្នា។
(ពាក្យនេះ គេប្រើនៅក្នុងបរិបទអស្តិរូបវិជ្ជា និងទស្សនវិជ្ជាអំពីចិត្ត)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ