អនុមានរួម
Eng. induction
Fr. induction (f.)
វិធី នៃការពិចារណាដែលទាញសេចក្តីសន្និដ្ឋាន ចេញពីសច្ចភាព ឬករណីដោយឡែកៗ ទៅរកសច្ចភាពសាកល ឬការធ្វើទូទៅនីយកម្មលើមូលដ្ឋាននៃសច្ចភាព ឬក៏ករណីដោយឡែកៗ មួយចំនួនផ្អែកលើតក្កសាស្ត្រ។ សេចក្តីសន្និដ្ឋាន របស់អនុមានរួមជាទូទៅ មានសភាពប្រហែល ជាជាងសភាពពិតដាច់ខាត។
ឧទាហរណ៍១៖ ដែកចម្លងអគ្គិសនី ទង់ដែងចម្លងអគ្គិសនី ប្រាក់ចម្លងអគ្គិសនី។
ដែក ទង់ដែង ប្រាក់ ជាលោហៈ។ ដូច្នេះ លោហៈ ទាំងអស់ចម្លងអគ្គិសនី។
ឧទាហរណ៍២៖ ជនជាតិព្នងមានជំនឿលើព្រលឹង ដូនតា ជនជាតិកួយមានជំនឿលើព្រលឹងដូនតា ជនជាតិគ្រឹងមានជំនឿលើព្រលឹងដូនតា។
ជនជាតិកួយ ជនជាតិព្នង ជនជាតិគ្រឹង… ជាជនជាតិដើម។ ដូច្នេះ ជនជាតិដើមទាំងអស់មានជំនឿលើព្រលឹងដូនតា។
(ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ