អនុមាន

Eng. inference
Fr. inférence (f.)

វិធីនៃការទាញសេចក្តីសន្និដ្ឋាន ដែលមានតម្លៃខាងតក្កវិជ្ជាពិត ឬមិនពិតចេញពីសេចក្តីថ្លែង/អំណះអំណាងមួយឬច្រើន។ ជាទូទៅអនុមានចែកចេញជា អនុមានរួម (Induction) និង អនុមានញែក (Deduction)។ ក្នុងករណីខ្លះ គេរាប់បញ្ចូលវិសេសានុមាន (Abduction) ជាប្រភេទទីបីនៃអនុមានដែរ ប៉ុន្តែជាញឹកញាប់ គេចាត់ទុកវាថាជាករណីវិសេសនៃអនុមានរួម។

( ពាក្យនេះ គេប្រើនៅក្នុងតក្កវិជ្ជា)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​