អនីតិជនត្រូវការកិច្ចការពារ និងថែទាំ
សំដៅដល់អនីតិជន ដែលត្រូវការកិច្ចការពារ និងថែទាំ ដោយមូលហេតុអនីតិជននោះគ្មានអ្នកតំណាងដែលច្បាប់បានកំណត់ ឬគ្មានការថែទាំ និងគ្រប់គ្រងត្រឹមត្រូវពីសំណាក់អ្នកតំណាង ដែលច្បាប់បានកំណត់ហើយ កំពុងប្រឈមនឹងសភាពគ្រោះថ្នាក់ ឬរងការរំលោភបំពាន ឬបង្ហាញការគំរាមកំហែងដល់សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួន។
ដកស្រង់ចេញពី ច្បាប់ស្តីពីយុត្តិធម៌អនីតិជនមាត្រា៤ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ