អធិការ
Eng. inspector
Fr. inspecteur
តាមក្រមរដ្ឋប្បវេណី មានន័យថា បុគ្គលដែលតុលាការជ្រើសតំាង តាមការទាមទាររបស់អភិបាល ដើម្បីធ្វើការស្រាវជ្រាវអំពីទ្រព្យសម្បត្ដិ ដែលជាវិភាគទានក្រៅពីប្រាក់ ឬទ្រព្យសម្បត្ដិ ដែលបុគ្គលណាម្នាក់ បានសន្យានៅក្នុងលក្ខន្ដិកៈ នៃការបង្កើតនីតិបុគ្គលថានឹងធ្វើអនុប្បទានទៅឱ្យនីតិបុគ្គលនោះ ក្រោយពីការបង្កើតនីតិបុគ្គល។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ