អត្ថប្រយោជន៍កាបូន

Eng. Carbon benefit

បរិមាណនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែល ត្រូវបានកាត់បន្ថយ ឬបរិមាណកាបូនដែលបានស្រូបលើសពីចំហាកតាមទម្លាប់ធម្មតា បន្ទាប់ពីការដកចេញដ៏សមស្របចំពោះការធ្លាយចេញ និងភាពមិនអចិន្ត្រៃយ៍។
អត្ថប្រយោជន៍កាបូន ត្រូវបានវាស់វែងដោយគិតជាតោននៃសមមូលឧស្ម័នកាបូនិក។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ