អត្តទត្ថនិយម

Eng. egoism
Fr. égoisme (m.)

គំនិតដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ តាមចិត្តវិទ្យា អត្តទត្ថនិយមជាទស្សនៈមួយដែលយល់ថា ជានិច្ចកាលមនុស្សត្រូវបានជំរុញឱ្យធ្វើអ្វីមួយដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។ តាមសីលវិជ្ជា អត្តទត្ថនិយមជាទស្សនៈមួយដែលយល់ថា ក្នុងភាពសមហេតុផល ជានិច្ចកាលមនុស្សត្រូវបានជំរុញឱ្យធ្វើអ្វីមួយដោយសារតែប្រយោជន៍ផ្ទាល់ខ្លួន។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​