អង្គភាពទទួលបន្ទុកប្រតិបត្តិ

Eng. Designated operational entity (DOE)
Fr. Entité opérationnelle désignée

(ឯកសារដើមពុំមានពាក្យ Fr)

អង្គភាពមួយដែលកំណត់ដោយសន្និសីទបណ្តាភាគីសម្រាប់ពិធីសារក្យូតូថាជាអង្គភាព ដែលមានគុណវុឌ្ឍិក្នុងការផ្តល់សុពលភាពដល់ គម្រោងយន្តការអភិវឌ្ឍន៍ស្អាត ដែលបានស្នើសុំក៏ដូចជាក្នុងការ ផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីសកម្មភាពមនុស្ស និងការស្រូបយកឧស្ម័នផ្ទះកញ្ចក់ពិតតាមរយៈអាងស្រូបកាបូន។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ