ហ៊ីប៉ូតែក
Eng. hypothec
Fr.hypothèque
សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទ។ ហ៊ីប៉ូតែក ផ្ដល់ឱ្យម្ចាស់បំណុលនូវសិទ្ធិទទួលការសង ចំពោះ សិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចលនវត្ថុដែលដាក់ប្រាតិភោគនៃកាតព្វកិច្ច ដោយកូនបំណុល ឬ តតិយជនដោយមិនផ្ទេរការកាន់កាប់។
ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ