ហេតុផលភាពបញ្ច្រាស/ហេតុវាទបញ្រ្ចាស

Eng. backward causation
Fr. causalité descendante

សញ្ញាណទូទៅនៃព្រឹត្តិការណ៍មួយដែលបង្កឱ្យព្រឹត្តិការណ៍មួយផ្សេងទៀត កើតឡើងជាធម្មតាជំរុញឱ្យយើងគិតពីបុព្វហេតុដែលកើតឡើងមុននិងផលដែលកើតឡើងបន្ទាប់។ ប៉ុន្តែ ក៏អាចមានករណីខ្លះផលកើតមុនហេតុផងដែរ។

ឧទាហរណ៍. ព្រហ្មលិខិតដែលកំណត់ដោយអាទិទេពគឺជាផល រីឯព្រឹត្តិការណ៍ឬដំណើរជីវិតរបស់មនុស្សម្នាក់ៗដែលស្របទៅនឹងព្រហ្មលិខិតនោះ គឺជាហេតុ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ​