ហេតុជំរុញ
Eng. motive
Fr. motif (m.)
គោលបំណង ឆន្ទៈ សារៈសំខាន់ ឬផលប្រយោជន៍ ដែលជាធាតុមូលដ្ឋាននៃអំពើរបស់មនុស្សជំរុញឱ្យចិត្តរបស់មនុស្សធ្វើ ឬទប់ស្កាត់មិនឱ្យធ្វើអំពើណាមួយ។ អ្នកដែលដឹងពី
ហេតុផលជំរុញនេះច្បាស់គឺមានតែអ្នកធ្វើអំពើនេះតែប៉ុណ្ណោះ។
ឧ. ហេតុផលជំរុញដែលនាំឱ្យព្រះសិទ្ធត្ថ (ព្រះពុទ្ធ) សុខចិត្តលះបង់រាជសម្បត្តិ/រាជ្យសម្បត្តិគឺដើម្បីស្វែងរកសច្ចធម៌នៃជីវិត។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ