ហានិភ័យឥណទាន

Eng. Credit Risk
Fr. Le risque de crédit

សំដៅដល់ហានិភ័យ ដែលសមភាគីមិនអាចអនុវត្តបានតាមកាតព្វកិច្ច ដែលមានចែងក្នុងកិច្ចសន្យា។ ក្រៅពីកម្ចីដែលជាប្រភពចម្បងនៃហានិភ័យឥណទាន ប្រតិបត្តិការផ្សេងៗ ដែលមាននៅក្នុងបញ្ជិកាធនាគារ (Banking Book) និងបញ្ជិការសម្រាប់ជួញដូរ (Trading Book) ទាំងក្នុង និងក្រៅតារាងតុល្យការក៏ជាប្រភពនៃហានិភ័យឥណទានដែរ។ គ្រឹះស្ថានអាចប្រឈមនឹងហានិភ័យឥណទាន ដែលអាចកើតមកពី ឧបករណ៍ហិរញ្ញវត្ថុនានាក្រៅពីប្រាក់កម្ចី ដូចជាការធ្វើស្វីការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្ម ការសន្យាផ្តល់ឥណទាន និងការធានាប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការ ប្តូរប្រាក់ សញ្ញាបណ្ណ មូលបត្រកម្មសិទ្ធិ និងឧបករណ៍និស្សន្ទ ជាដើម។

ដកស្រង់ចេញពីប្រកាស ស្តីពី ចំណាត់ថ្នាក់ ហានិភ័យឥណទាន និង សំវិធានធនលើអ៊ីមភែរមិនចុះថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៧។ ទាញយកឯកសារជា​ pdfសូមចុចនៅទី​នេះ​