ហានិភ័យសន្ទនីយភាព
Eng. Liquidity risk
Fr. Risque de liquidité
(ឯកសារដើមពុំមាន Eng&fr)
សំដៅដល់ហានិភ័យ ដែលគ្រឹះស្ថានមិនអាចបំពេញកាតព្វកិច្ច ឬមិនអាចទូទាត់បំណុល ឬកាត់កងប៉ូស៊ីសិន (position) នៅក្នុងបរិបទសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថានភាពទីផ្សារជាក់លាក់ណាមួយ។ ហានិភ័យសន្ទនីយភាពនេះ អាចធ្វើឱ្យគ្រឹះស្ថានរងការខាតបង់ដែលអាចបណ្តាលមកពី៖
១)គ្រឹះស្ថានគ្មានសាច់ប្រាក់ ឬគ្មានសមមូលសាច់ប្រាក់គ្រប់គ្រាន់សម្រាប់ បំពេញតម្រូវការរបស់អ្នកដាក់បញ្ញើ អ្នកខ្ចីប្រាក់ និងការទូទាត់បំណុលយថាភាព។
២) ការលក់ទ្រព្យសកម្ម អសន្ទនីយទាបជាងតម្លៃទីផ្សារ និងទ្រព្យសកម្មអសន្ទនីយមិនអាចលក់ទាន់ពេលវេលាដោយសារគ្មានអ្នកទិញ។
ដកស្រង់ចេញពីប្រកាស ស្តីពីក្របខ័ណ្ឌគ្រប់គ្រងហានិភ័យសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។ ទាញយកឯកសារជា pdfសូមចុចនៅទីនេះ