ស្រទាប់ទឹកកក
Eng. Ice sheet
គំនរផ្ទាំងទឹកកកដែល មានកម្រាស់ក្រាស់អាចគ្របដណ្តប់ផ្ទៃដី និងស្រទាប់ថ្ម ហើយជាធម្មតា មានវិសាលភាព ធំជាង៥០០០០គីឡូម៉ែត្រក្រឡា(ម៉ែត្រការ៉េ)។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ មានស្រទាប់ទឹកកកធំៗ ចំនួនបី គឺនៅហ្គ្រីនលែន និងពីរទៀតនៅទ្វីបអង់តាកទិក ពោល គឺស្រទាប់ទឹកកកអង់តាកទិកខាងកើត និងខាងលិច ដែលញែកដាច់គ្នាដោយជួរភ្នំអង់តាកទិក។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ