ស្ថានប្រព័ន្ធ ឬប្រព័ន្ធអេកូឡូស៊ី
Eng. Ecosystem
Fr. Écosystème
បណ្តុំមុខងារនៃប្រព័ន្ធមួយ ដែលរួមផ្សំឡើងដោយភាវៈមានជីវិត និងបរិស្ថានគ្មានជីវិតដែល នៅជុំវិញភាវៈមានជីវិតទាំងនោះ ព្រមទាំងអន្តរកម្មទៅវិញទៅមក(អន្តរកម្មរវាងភាវៈមានជីវិត និងបរិស្ថានគ្មានជីវិត និងអន្តរកម្មរវាងភាវៈមានជីវិតទាំងនោះ)។ ប្រព័ន្ធអេកូឡូស៊ីទាំងឡាយអាចរស់ក្នុងប្រព័ន្ធអេកូឡូស៊ី ផ្សេងទៀត ហើយមាត្រដ្ឋានវាអាចប្រែប្រួលចាប់ពីតូចបំផុតរហូតដល់ជីវមណ្ឌលទាំងមូល។ បច្ចុប្បន្ននេះ ប្រព័ន្ធអេកូឡូស៊ីភាគ ច្រើនអាចរួមផ្សំដោយមនុស្ស ដែលជាសារពាង្គកាយសំខាន់ ហើយទទួលរងឥទ្ធិពលពីសកម្មភាពមនុស្សនៅក្នុងប្រព័ន្ធអេកូឡូស៊ីនោះ។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ