ស្តី្រនិយម
Eng. Feminism
Fr. féminisme (m.)
លទ្ធិមួយរបស់ទស្សនវិជ្ជា ដែលបដិសេធការត្រួតត្រាឬការគ្រប់គ្រងដាច់មុខដោយបុរសនៅក្នុងសង្គម។ លទ្ធិនេះប្រឆាំងនឹងទស្សនៈនៃរបបបិតាធិបតេយ្យនិងប្រឆាំងនឹងកិច្ចមិនការពារតម្លៃស្រ្តី និងការរើសអើងស្រ្តី។ លទ្ធិនេះទទួលស្គាល់និងលើកតម្កើងតម្លៃរបស់ស្រី្តនៅក្នុងសង្គម ឱ្យស្មើនឹងបុរស។
ឧ. ការបញ្រ្ជាបយេនឌ័រ (Gender) គឺជាទស្សនៈរបស់ស្ត្រីនិយម។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ