ស្កូឡាស្ទិកនិយម

Eng. scholasticism
Fr. scolastique (f.)

ប្រព័ន្ធសិក្សាបែបប្រពៃណីខាងទស្សនវិជ្ជា និងទេវវិជ្ជាមជ្ឈិមសម័យ ដែលផ្អែកលើអំណាចរបស់សាំង អូហ្គូស្តាំង (Saint Augustin) និងអ្នកដឹកនាំ ដទៃទៀតនៃសហគមន៍គ្រិស្តសាសនាដំបូង និងផ្អែកលើស្នាដៃជាច្រើនរបស់អារីស្តូត។ វាមានបំណងភ្ជាប់គម្លាតរវាងសាសនា និងហេតុផល។

ឧ. ទស្សនវិទូស្កូឡាស្ទិកនិយមអះអាងថា ហេតុផល មិនមែនបំផ្លាញជំនឿ ឬសាសនាទេ ប៉ុន្តែវាធ្វើឱ្យជំនឿឬសាសនាកាន់តែសុក្រឹត។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំ ដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ