ស៊ីរ៉េណៃ
Eng. cyrenaics
Fr. cyrène
និកាយទស្សនវិជ្ជាតម្រេកនិយម ដែលបង្កើតឡើងដោយអារីស្ទិបភុសនៃស៊ីរ៉េន (Aristippus of cyrene) ហើយបានរីកចម្រើននៅចុងសតវត្សរ៍ទី៤ មុនគ្រិស្តសករាជ។ អារីស្ទិបភុស បានអះអាងនៅក្នុងលទ្ធិសំខាន់របស់គាត់ថា ពុទ្ធិមានលក្ខណៈមិនអាចទុកចិត្តបាននិងគ្មានប្រយោជន៍ ហើយមនុស្សគួរខិតខំព្យាយាម ត្រួតត្រាកាលៈទេសៈរបស់ខ្លួនជាជាងទុកឱ្យកាលៈទេសៈត្រួតត្រាពួកគេ។ ការស្វែងរកសេចក្តីរីករាយភ្លាមៗ គឺជាគោលបំណងសំខាន់ នៃជីវិត។ សេចក្តីរីករាយខាងវិញ្ញាណគួរឱ្យចង់បានជាងសេចក្តីរីករាយខាងបញ្ញា ដែលមានលក្ខណៈល្អិតល្អន់ និងស្មុគស្មាញ ទោះបីជាសេចក្តីរីករាយមិនត្រូវបាន ស្វែងរកហួសពីព្រំដែន ដែលបានកម្រិតដោយច្បាប់ ប្រពៃណីទំនៀមទម្លាប់ក៏ដោយ។
(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាក្រិក បុរាណ)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ