សំអាតប្រាក់

Eng. money- laundering
Fr. blanchiment d’argent

អំពើផ្ដល់ ឱ្យតាមគ្រប់មធ្យោបាយនូវយុត្ដិកម្មកុហក ដើម្បីលាក់បំបំាងអត្ថប្រយោជន៍ផ្ទាល់ ឬប្រយោលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម។ ត្រូវចាត់ទុកជាការសំអាតប្រាក់ផងដែរ អំពើជួយដល់ប្រតិបត្ដិការនៃការបណ្ដាក់ទុន ការលាក់បំបំាង ឬការផ្លាស់ប្ដូរផលផ្ទាល់ ឬប្រយោលនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម។

ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ​ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។​ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ