សេរីភាពវិជ្ជមាន

Eng. positive freedom
Fr. liberté positive

លទ្ធភាពដែលអាច ធ្វើឱ្យនរណាម្នាក់ក្លាយជា​ម្ចាស់ក្នុងការកំណត់អំពីជីវិត និងសកម្មភាពផ្ទាល់ខ្លួន។ សេរីភាពវិជ្ជមាននេះ គឺជាសេរីភាពបែបសង្គម ដែលមានព្រំដែនជាក់លាក់នៅ ក្នុងជំនឿទំនៀមទម្លាប់ប្រពៃណី សីលធម៌ ច្បាប់រដ្ឋ និងកំណត់ដោយសមត្ថភាព ធនធាន និងឱកាសរបស់មនុស្សម្នាក់ៗ។
(ពាក្យនេះ គេប្រើនៅក្នុងសីលវិជ្ជា និង ទស្សនវិជ្ជានយោបាយ)

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ