សេរីភាព
Eng. freedom
Fr. liberté (f.)
លទ្ធភាពរបស់មនុស្សដែល ធ្វើអ្វីមួយស្របទៅតាមបំណង និងចំណង់ចំណូលចិត្តរបស់គេ។ វាជាសភាពមួយ ដែលមនុស្សមិនត្រូវបានគេកំណត់ព្រំដែនដោយលក្ខខណ្ឌ ឬការបង្ខិតបង្ខំ ណាមួយឡើយ។
ឧ. មនុស្សសប្បាយរីករាយនឹងសេរីភាព ពេលដែលគេមានអំណាចជ្រើសរើសដោយសេរីរវាងវិធីឬផ្លូវផ្សេងៗ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ