សួគ៌

Eng. heaven
Fr. Ciel (m.)

លោក ឬភពនៃសន្តិ និងសុភមង្គលដ៏ឧត្តមដែលគេជឿថា បុគ្គលល្អ នឹងបានទៅកើតនៅក្រោយពេលគេស្លាប់ទៅ។  អារីស្តូតឱ្យនិយមន័យពាក្យ «សួគ៌» បីយ៉ាងផ្សេងៗគ្នា៖
១-មណ្ឌលដែលស្ថិតនៅចុងបំផុតនៃចក្រវាល។

២-មេឃ ឬសួគ៌ តាមន័យទូទៅ។

៣-ចក្រវាលទាំងមូល ដែលជាសទិសន័យនឹងលោកធាតុ។ នៅក្នុងប្រពៃណីគ្រិស្តសាសនា សួគ៌គឺជាកន្លែងបម្រុង ទុកសម្រាប់ទុកសម្រាប់មនុស្សមានបាប ដែលព្រះបានសង្រ្គោះ ក្រោយពេលស្លាប់។ តាមន័យនេះសួគ៌ជាភពដែលអាទិទេព និងអស់ទេវតាស្ថិតនៅ។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ