សូចនាករអាកាសធាតុជំនួស

Eng. Proxy climate indicator
Fr. Indicateur climatique proxy

កំណត់ត្រាមូលដ្ឋាន ដែលត្រូវបានបកស្រាយដោយប្រើ គោលការណ៍រូបសាស្ត្រ និងជីវរូបសាស្ត្រ ដើម្បីបង្ហាញពីសំណុំ ខ្លះៗនៃភាពផ្សេងគ្នារបស់អាកាសធាតុអតីតកាល ហើយទិន្ន័យ ទាក់ទងនឹងអាកាសធាតុ ដែលទទួលបានតាមរយៈវិធីនេះ ហៅ ថាទិន្នន័យជំនួស ដែលអាចត្រូវបានក្រិតតាមខ្នាត ដើម្បីផ្តល់ព័ត៌ មានអាកាសធាតុតាមបែបបរិមាណវិស័យ។ ឧទាហរណ៍៖ កំណត់ ត្រារង្វង់នៅលើមុខកាត់ដើមឈើ លក្ខណៈរបស់ផ្កាថ្ម និងទិន្នន័យ នានាដែលបានមកពីស្នូលទឹកកក។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ  អភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ