សុពលភាពផ្គត់ផ្គង់ចែកចាយ

សំដៅដល់ការងារក្រោយការចុះបញ្ជី ដែលអនុវត្តចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលដែលកាន់លិខិតអនុញ្ញាតឱ្យធ្វើការនាំចូល ការផលិត ការលាយផ្សំ ឬការវេចខ្ជប់ជាថ្មីបសុឱសថ ឬចំណីសត្វ ដើម្បីទទួលបាននូវសិទ្ធិធ្វើការផ្គត់ផ្គង់ ចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្រោយពេលដែលលទ្ធផលវិភាគលើវត្ថុវិភាគ ដែលត្រូវបានមន្ត្រីអធិការកិច្ចមានសមត្ថកិច្ច ធ្វើការត្រួតពិនិត្យដើមគ្រា ដើម្បីផ្ទៀងផ្ទាត់ឡើងវិញលើ បមាណីយ និងលក្ខខណ្ឌ បទដ្ឋានបច្ចេកទេស ឃើញថាពុំមានភាពប្រែប្រួលខុសពី ការបញ្ជាក់អះអាងនៅពេលស្នើសុំការចុះបញ្ជី ហើយអ្នកកាន់លិខិតអនុញ្ញាតបានអនុវត្តគ្រប់ការតម្រូវបមាណីយនិងលក្ខខណ្ឌបទដ្ឋានបច្ចេកទេស ដែលកំណត់ដោយច្បាប់នេះ។

ដកស្រង់ចេញពី «វាក្យសព្ទច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០១៦»។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ