សីលវិជ្ជាអនុវត្តន៍
Eng. applied ethics
Fr. éthique appliquée
សីលវិជ្ជាមួយប្រភេទ ដែលទាក់ទងនឹងការវិភាគជាក់លាក់ អំពីបញ្ហាវាទប្បដិវាទ (បញ្ហាចម្រូងចម្រាស) ខាងសីលធម៌ ដូចជា ការរំលូតកូន ការសម្លាប់ទារក សិទ្ធិសត្វ កង្វល់ខាងបរិស្ថាន ការសម្លាប់មនុស្សដែលមានជំងឺធ្ងន់មើលមិនជា សីលធម៌សុខាភិបាល សីលធម៌ជំនួញ ការស្រឡាញ់ភេទដូចគ្នា សីលធម៌រួមភេទ ការកាត់ទោសប្រហារជីវិត និងសង្រ្គាមបរមាណូជាដើម។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ