សីលវិជ្ជាបរិស្ថាន/ សីលបរិស្ថាន
Eng. environmental ethics
Fr. éthique environnmentale
ផ្នែកមួយនៃទស្សនវិជ្ជា បរិស្ថានដែលពិចារណា អំពីការពង្រីក ព្រំដែនបែបប្រពៃណីរបស់ សីលវិជ្ជា ដែលសិក្សាទៅលើបញ្ហាមនុស្សទៅ ដល់បញ្ហាមិនមែនមនុស្ស។ សីលវិជ្ជាបរិស្ថានមានឥទ្ធិពលទូលំទូលាយលើមុខវិជ្ជាផ្សេងទៀត ដូចជា ច្បាប់បរិស្ថាន សង្គមវិជ្ជាបរិស្ថាន អេកូសាសនវិទ្យា អេកូសេដ្ឋកិច្ច អេកូឡូហ្ស៊ី និង ភូមិវិទ្យាបរិស្ថាន។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ