សីលវិជ្ជាជីវៈ

Eng. bioethics
Fr. bioéthique (f.)

មែកធាងមួយនៃសីលវិជ្ជាអនុវត្តដែលទាក់ទងនឹងបញ្ហាសីលធម៌ ស្តីពី ជីវិតនិងមរណភាព ដែលផ្តើមចេញពីការស្រាវជ្រាវខាងជីវសាស្រ្តនិងវេជ្ជសាស្រ្តទំនើបនិងការប្រតិបត្តិក្នុងការថែទាំសុខភាព។
សីលវិជ្ជាជីវៈជាក្រមសីលធម៌នៃជីវិត តម្រូវឱ្យអ្នកស្រាវជ្រាវខាង ជីវវិទ្យា វេជ្ជសាស្រ្តឱសថសាស្រ្ត បសុសាស្រ្ត គីមីសាស្រ្តបរិស្ថានវិទ្យា និង បច្ចេកវិទ្យាផ្សេងៗ ប្រតិបត្តិតាមហើយវាក៏ជានិយាមសីលធម៌មួយប្រើសម្រាប់វាស់ អំពើរបស់អ្នកសិក្សាស្រាវជ្រាវក្នុងវិស័យខាងលើឱ្យដឹងថា តើពួកគេប្រតិបត្តិតាគោលការណ៍ សីលវិជ្ជាជីវៈបានកម្រិត ណា។ បញ្ហាដែលពាក់ព័ន្ធនឹងសីលវិជ្ជាជីវៈ ដូចជាការផ្តល់ធនធានវេជ្ជសាស្រ្តកម្រកម្រិតស្វ័យភាពរបស់អ្នកជំងឺ ព្រមទាំងវិសាលភាពនិងព្រំដែននៃអំណាចរបស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក ការរំលូតកូននិងសុឃាត ការធ្វើពិសោធន៍លើមនុស្ស ការស្រាវជ្រាវពន្ធុ (ហ្សែន) ការពន្យារកំណើត បច្ចេកទេសក្នុងការបង្កកំណើតមនុស្ស ការពិនិត្យគភ៌ ការពពោះជំនួស ការបរិច្ចាគជាលិកាឬសរីរាង្គជាដើម។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំ ដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា​ pdf សូមចុចនៅទី​នេះ