សីលវិជ្ជាកាតព្វកិច្ច
Eng. deontological ethics
Fr. éthique déontologique
ជំហរ សីលវិជ្ជានិយាមដែលវិនិច្ឆ័យសីលធម៌របស់អំពើមួយ ផ្អែកលើការអនុលោមតាមច្បាប់ ឬវិធាននានាស្តីពីអំពើនោះ។
សីលវិជ្ជាកាតព្វកិច្ច គឺជាសីលធម៌ផ្អែកលើច្បាប់ ឬ វិធាននានាឬកាតព្វកិច្ចដែលសង្កត់ធ្ងន់ទៅលើអំពើត្រឹមត្រូវជាជាងវិបាកល្អ។ ពេលខ្លះ សីលវិជ្ជាកាតព្វកិច្ច ត្រូវបានគេពិពណ៌នាថាជាសីលវិជ្ជាដែលផ្អែកលើ «កាតព្វកិច្ច» ឬ «ច្បាប់» ពីព្រោះច្បាប់ទាំងនោះចងភ្ជាប់អ្នកទៅនឹងកាតព្វកិច្ចរបស់អ្នក។
ជាទូទៅ សីលវិជ្ជាកាតព្វកិច្ច ផ្ទុយទៅនឹងវិបាកនិយមសីលវិជ្ជាគុណធម៌ និង សីលវិជ្ជាប្រតិបត្តិនិយម។ នៅក្នុងបច្ចេកសព្ទសីលវិជ្ជា កាតព្វកិច្ចនិងអំពើសំខាន់ជាងវិបាក។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ