សីតុណ្ហភាពផ្ទៃទឹកសមុទ្រ
Eng. Sea surface temperature(SST)
សីតុណ្ហភាពស្រទាប់ផ្ទៃលើបំផុតនៃសមុទ្រប្រមាណពី២ ទៅ៣ម៉ែត្រ ដែលវាស់ដោយនាវា ពោង ឬវត្ថុអណ្តែត។ តាមមធ្យោបាយនាវាការវាស់សំណាកទឹកក្នុងធុងភាគច្រើន ត្រូវបានផ្លាស់ប្តូរ ទៅជាសំណាកទឹកបូមចូលក្នុងម៉ាស៊ីន ដាក់វត្ថុរាវផ្ទុកកម្តៅនៅក្នុងទសវត្សទី៥ នៃសតវត្សទី២០។ តាមរយៈផ្កាយរណប សីតុណ្ហភាពស្រទាប់លើ(ស្រទាប់លើបំផុត និង បំណែកនៃកម្រាស់មួយមីល្លីម៉េត្រ) ត្រូវបានវាស់វែងដោយ រំភាយរស្មីក្រហមអាំងហ្វ្រា ឬកម្រិតសង់ទីម៉ែត្រខាងលើ ឬដោយរលកអេឡិចត្រូម៉ាញ៉េទិច និងរលកវិទ្យុខ្លី ប៉ុន្តែ ត្រូវកែតម្រូវឱ្យស្របនឹងសីតុណ្ហភាពទឹក។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ