សាកលរូបី
Eng. Globalization
Fr. Modialisation
បច្ចេកសព្ទមួយ ដែលបង្ហាញដោយហេហ្គែល (Hegel) ដើម្បីកែតម្រូវទស្សនៈបុរាណដែលថា សាកលគឺ អរូបីដោយផ្អែកទៅលើធម្មជាតិទូទៅនៃប្រភេទភាវៈមួយតាមរយៈអរូបីកម្ម។ ហេហ្គែល ជឿថាសាកលគឺជាទម្រង់រូបីជាជាងអរូបី។
“សាកលពិត” មិនមែនគ្រាន់តែជាបណ្តុំនៃលក្ខណៈ ទូទៅចំពោះវត្ថុមួយចំនួននោះទេ ប៉ុន្តែ វាជាការរៀបរាប់លម្អិតអំពីខ្លួនវា ឬ ការបញ្ជាក់យ៉ាងច្បាស់អំពីខ្លួនវា។ សាកលមិនមែនដាច់ចេញពីភាពដោយឡែកនានាទេ ហើយវាក៏មិនមែនទៅហួសពីភាពដោយឡែកដែរ។ ផ្ទុយទៅវិញ សាកលមានមកជាប់ជាមួយនឹងភាពដោយឡែក ដែលជាកត្តាសំខាន់នៃភាពដោយឡែកទាំងនោះ។
(ពាក្យនេះគេប្រើក្នុងបរិបទអស្តិរូបវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ