សម្រាំងនិយម
Eng. Eclecticism
Fr. éclectisme (m.)
នៅក្នុងវិស័យទស្សនវិជ្ជា ឬសាសនាសម្រាំងនិយមគឺជាគោលជំហរមួយដែលប្រមូលផ្តុំ និង សំយោគនូវទស្សនៈល្អៗពីសាសនា និងទស្សនវិជ្ជាដទៃទៀត។ ឧ. សាសនាកៅដាយបានប្រើប្រាស់គោលការណ៍សម្រាំងនិយម ជ្រើសយកធាតុល្អៗពី ពុទ្ធសាសនាគ្រិស្តសាសនា លទ្ធិខុងជឺ និងសាសនាតៅ។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ-អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ