សម្មាអាជីវៈ
Eng. perfect livelihood/ right livelihood
Fr. moyens d’existence juste
ការចិញ្ចឹមជីវិតត្រូវ ដែលវៀរចាកការចិញ្ចឹមមេជីវិតខុសប្រាំប្រការ៖
១-ការជួញដូរអាវុធ (សត្ថវណិជ្ជា)
២-ការជួញដូរមនុស្ស (សត្តវណិជ្ជា)
៣-ការជួញដូរសត្វយកទៅសម្លាប់ (មសំវណិជ្ជា)
៤-ការជួញដូរគ្រឿងស្រវឹង (មជ្ជវណិជ្ជា)
៥- ការជួញដូរថ្នាំពុល (វិសវណិជ្ជា)។
ក្រៅពីនេះ នៅមានការចិញ្ចឹមជីវិតទុច្ចរិតផ្សេងទៀត ដូចជា ការរកស៊ីលួចប្លន់ទ្រព្យសម្បត្តិឯកជន ឬទ្រព្យសម្បត្តិរដ្ឋ ការរត់ពន្ធ និងការចិញ្ចឹមស្រីពេស្យាជាដើម។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារជា pdf សូមចុចនៅទីនេះ